Ephesians 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​យេស៊ូគ្រិស្ដតាមបំណង​របស់​ព្រះជាម្ចាស់​ជូន​ចំពោះពួកបរិសុទ្ធនិង​ពួក​អ្នក​ស្មោះត្រង់​ទាំងឡាយ​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ដែល​នៅ​ក្រុង​អេភេសូរ 2សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា 3គួរសរសើរព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង​ជា​ព្រះ​ដែល​បាន​ប្រទានព្រះពរ​ដល់​យើងនៅក្នុង​ព្រះ​គ្រិស្ដឲ្យមានព្រះពរ​ខាង​វិញ្ញាណគ្រប់បែបយ៉ាងពីស្ថានសួគ៌ 4តាមដែល​ព្រះអង្គ​បាន​ជ្រើសរើសយើងនៅក្នុង​ព្រះ​គ្រិស្ត​តាំង​ពីមុនដើមកំណើតពិភពលោក​មក​ដើម្បី​ឲ្យយើងបានបរិសុទ្ធហើយឥតបន្ទោសបាននៅចំពោះព្រះអង្គដោយ​សេចក្ដី​ស្រលាញ់ 5ព្រះអង្គបាន​តម្រូវយើង​ទុក​ជាស្រេចឲ្យ​ធ្វើជា​កូនសម្រាប់ព្រះអង្គតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដស្របតាមបំណង​ដែល​ព្រះអង្គសព្វព្រះហឫទ័យ 6សម្រាប់ការ​សរសើរសិរីរុងរឿងនៃ​ព្រះ​គុណរបស់ព្រះអង្គដែល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​ចំពោះ​យើងនៅក្នុងព្រះមួយអង្គ​ដ៏​ជាទីស្រលាញ់ 7ហើយនៅក្នុងព្រះអង្គ​យើង​មាន​ការ​ប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ​គឺ​ការ​លើកលែងទោសកំហុសទាំងឡាយស្របតាម​ព្រះ​គុណ​ដ៏​បរិបូររបស់ព្រះអង្គ 8ដែលព្រះអង្គ​ធ្វើ​ឲ្យ​ចម្រើនឡើងនៅក្នុងយើង​ទាំង​ខាងប្រាជ្ញានិងការយល់ដឹងគ្រប់បែបយ៉ាង 9ទាំងបង្ហាញ​ឲ្យ​យើងស្គាល់​សេចក្ដី​អាថ៌កំបាំងនៃបំណង​របស់​ព្រះអង្គស្របតាម​ការ​សព្វព្រះហឫទ័យ​របស់​ព្រះអង្គដែល​បាន​គ្រោងទុកនៅក្នុងព្រះ​មួយអង្គ​នោះ 10ហើយឲ្យគម្រោងនោះ​បាន​សម្រេចនៅពេលកំណត់មកដល់​ដើម្បី​ប្រមូល​អ្វីៗ​ទាំងអស់​ឲ្យ​រួមគ្នា​តែមួយនៅក្នុង​ព្រះ​គ្រិស្ដ​គឺ​ទាំង​អ្វីៗនៅស្ថានសួគ៌និង​នៅ​ផែនដី 11ហើយនៅក្នុងព្រះអង្គដែរ​យើង​បាន​ត្រលប់ជាអ្នកស្នងមរតក​ដែល​បាន​កំណត់ទុកជាមុនស្របតាមគម្រោងការ​របស់​ព្រះអង្គដែលធ្វើការទាំងអស់ស្របតាម​ការ​សម្រេចព្រះហឫទ័យ​របស់​ព្រះអង្គ 12ដើម្បីឲ្យ​យើងដែល​ជា​អ្នកមានសង្ឃឹមនៅក្នុង​ព្រះ​គ្រិស្ដមុនគេ​បាន​សរសើរសិរីរុងរឿង​របស់​ព្រះអង្គ 13នៅក្នុងព្រះអង្គអ្នករាល់គ្នាក៏​បាន​ព្រះបន្ទូលនៃសេចក្ដីពិតដែរ​គឺ​ជា​ដំណឹងល្អអំពីសេចក្ដីសង្គ្រោះ​សម្រាប់​អ្នករាល់គ្នា​ហើយ​នៅក្នុងព្រះអង្គ​ពេល​អ្នករាល់គ្នា​ជឿ​នោះ​អ្នករាល់គ្នា​ក៏ទទួល​បាន​ការបោះត្រា​ដែល​ជា​ព្រះ​វិញ្ញាណបរិសុទ្ធ​តាម​សេចក្ដីសន្យាដែរ 14គឺព្រះ​វិញ្ញាណ​នេះ​ហើយជារបស់បញ្ចាំចិត្ដសម្រាប់មរតក​របស់​យើងរហូតទាល់តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដើម្បី​ជា​ការសរសើរ​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ 15ហេតុនេះហើយ​នៅពេល​ខ្ញុំ​បាន​អំពីជំនឿ​របស់​អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូនិង​អំពី​សេចក្ដី​ស្រលាញ់ចំពោះពួកបរិសុទ្ធទាំងអស់ 16ខ្ញុំមិន​បាន​ឈប់អរព្រះគុណដោយព្រោះអ្នករាល់គ្នាឡើយ​ទាំង​នឹកចាំពី​អ្នករាល់គ្នា​នៅក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ 17ដើម្បីសូម​ឲ្យ​ព្រះ​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងគឺ​ព្រះ​វរ​បិតា​នៃ​សិរីរុងរឿងប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញានិង​ការ​បើកសំដែងឲ្យស្គាល់ព្រះអង្គ 18ហើយឲ្យ​ភ្នែកចិត្ត​របស់​អ្នករាល់គ្នា​បាន​ភ្លឺឡើងដើម្បី​ឲ្យ​អ្នករាល់គ្នាដឹងថា​សេចក្ដី​សង្ឃឹមនៃ​ការ​ត្រាស់ហៅ​របស់​ព្រះអង្គជាយ៉ាងណាមរតក​របស់​ព្រះអង្គនៅក្នុង​ពួក​បរិសុទ្ធ​មាន​សិរីរុងរឿង​ដ៏​បរិបូរ​ជា​យ៉ាងណា 19ហើយអំណាចរបស់ព្រះអង្គមានភាពអស្ចារ្យលើសលប់​ជា​យ៉ាងណាសម្រាប់យើង​ជា​អ្នកជឿ​ដែល​ស្របតាមអានុភាពនៃព្រះចេស្ដា​ដ៏​ខ្លាំងពូកែរបស់ព្រះអង្គ 20អំណាចនេះ​ព្រះជាម្ចាស់​បាន​ធ្វើការនៅក្នុង​ព្រះ​គ្រិស្ដ​ដោយ​បាន​ប្រោស​ព្រះ​គ្រិស្ដ​ឲ្យ​រស់ពី​ការ​សោយទិវង្គតឡើងវិញព្រមទាំង​ឲ្យ​គង់នៅខាងស្ដាំព្រះអង្គនៅឯស្ថានសួគ៌ 21ខ្ពស់លើអស់ទាំងការគ្រប់គ្រងសិទ្ធិអំណាចអំណាចអំណាចគ្រប់គ្រងនិងអស់ទាំងឈ្មោះ​ដែល​ហៅមិនត្រឹមតែនៅជំនាន់នេះប៉ុណ្ណោះទេគឺនៅ​ជំនាន់​ដែល​នឹង​មកដល់ទៀតផង 22ហើយព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំងអស់​ឲ្យ​នៅក្រោមបាទា​របស់​ព្រះ​គ្រិស្ដព្រមទាំង​បាន​តែងតាំង​ព្រះអង្គ​ជា​ព្រះសិរលើ​អ្វីៗ​ទាំងអស់សម្រាប់ក្រុមជំនុំ 23ដែលជារូបកាយ​របស់​ព្រះអង្គ​និង​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គដែលបំពេញទាំងអស់ក្នុងគ្រប់​ការ​ទាំងអស់
Copyright information for KhmKCB